Connect with us

សុខភាព

បន្តរកឃើញពលករខ្មែរ ២៣នាក់វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ២០០នាក់ដែលភាគីថៃបញ្ជូនមកកម្ពុជា

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ចំនួន២៣នាក់ទៀតហើយ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យធ្វើតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករចំនួន ២២៨នាក់ដែលអាជ្ញាធរភាគីប្រទេសថៃ ចាប់បញ្ជូនប្រគល់មកអោយអាជ្ញាធរប្រទេសកម្ពុជា។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២២នេះថា  ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ  ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចឃើញថា ពលករសរុបមានចំនួន ២២៨នាក់.ក្នុងនោះ ស្រី ៩៣នាក់ .ក្មេង៤២នាក់.ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សជាលទ្ធផល: -វិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់.ស្រី១១នាក់.ក្មេង២នាក់.បានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុកសំពៅលូន ដោយឡែកពលករចំនួន ២៧នាក់.ស្រី១១នាក់.ក្មេង៥នាក់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១៧៨នាក់.ស្រី៧០នាក់.និងក្មេង ៣៥នាក់.ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំចំនួន៣០នាក់.ស្រី១៨នាក់. ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ដោយ ៖ សាលី