Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨-២ធ្នូ ២០២២)

ខេត្តបាត់ដំបង! នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត បានប្រារព្ធមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨-២ធ្នូ ២០២២) ដែលប្រព្រឹត្តធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ស្ថិតក្នុងក្រុង/ខេត្តបាត់ដំបង។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តបាត់ដំបង បានឡើងអានសុន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមិទ្ទិញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨-២ធ្នូ ២០២២)។

បន្ទាប់ពីអានសន្ទរកថាចប់ ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងសម្រាប់ខេត្តបាត់ដំបង ក្រោមការដឹកនាំជារួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានខិតខំប្រឹងប្រែងណាស់ដើម្បីជ្រោងខេត្តបាត់ដំបងនេះអោយមានការរីកចំរើនគ្រប់វិស័យទាំងអស់ ហើយបើយើងគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។