Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ចុះដកហូតឧបករណ៍ ទាញសេវាអ៊ីនធឺណេតពីប្រទេសថៃ ដែលដំឡើងដោយខុសច្បាប់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ក្រុមការងារអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយ បានចុះដកហូតឧបករណ៍ ទាញសេវាអ៊ីនធឺណេតពីប្រទេសថៃ ដែលដំឡើងដោយខុសច្បាប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការចុះដកហូតនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជួលជាប់អូរព្រំដែន ១កន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសហការជាមួយ មន្ទីប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារៈបរិក្ខាទូរគមនាគមន៍ មួយចំនួន ដែលបានដំឡើង ដើម្បីទាយយកសេវាអ៊ីនធឺណេត ពីប្រទេសថៃ ដោយគ្មានអជ្ញាបណ្ណ យកទៅរក្សាទុកដើម្បីបន្តនីតិវិធីច្បាប់ (ដូចមានក្នុងកំណត់ហេតុស្រាប់) ៕