Connect with us

ព័ត៌មានកីឡា

ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ក្រោយទទួលបណ្ដឹងពាក់ព័ន្ធករណីចាប់រំលោភអនីតិជន

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសី ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតបង្ក្រាបនាំខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីចាប់រំលោភអនីតិជនអាយុ០៩ឆ្នាំ។

លោកវរសេនីយ៍ត្រី ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌ បានអោយដឹងថាកិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោក វរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឥន្ទ ចាន់តារ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅក្រុម០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរ ធ្វើឡើងក្រោយទទួលបណ្តឹងពីឈ្មោះ យ៉េត រក្សា ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅក្រុម០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីជនសង្ស័យខាងលើបានរំលោភ កូនស្រីឈ្មោះ អ. យអ អាយុ០៩ឆ្នាំ បានសំរេចចំនួន០១លើក។

ក្រោយពេលធ្វើកំណត់ហេតុស្តាប់ចម្លើយរួច ជនសង្ស័យឈ្មោះ ឥន្ទ ចាន់តារ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវះទៅលើកុមារីឈ្មោះ អ យអ អាយុ០៩ឆ្នាំពិតប្រាកដមែន ក្រោយមកកម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់។