Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសជប៉ុនវិញ បន្ទាប់បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមិអុគីស៊ីដា ទើបបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានអញ្ជើញមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសជប៉ុនវិញ ហើយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា ឯកឧត្តម គីស៊ីដា ហ្វូមិអុគីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២០២១ ខែមីនា ឆ្នាំ២០២២ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញទទួលស្វាគមន៍​ជា​ផ្លូវការនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយ​មាន​ការអញ្ជើញចូលរួមពីតំណាងអង្គទូតនានានៅ​កម្ពុជា ​មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ​និងមន្ត្រីប្រតិភូសំខាន់ៗ​នៃប្រទេសជប៉ុន។

តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន​នៅពេលនេះ គឺដើម្បីពង្រឹង​បន្ថែមទៀត​នូវទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​រួមមាន៖ ក្នុងវិស័យ​ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ​ការពារជាតិ​ និងសន្តិសុខ​ និងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ​ក្រោយវិបត្តិនៃជំងឺកូវីដ១៩​ ព្រមទាំងវិស័យផ្សេងៗទៀត៕