Connect with us

ព័ត៌មានជាតិ

ឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្នបណ្តាលអោយទាក់ដៃចង្កូតដួលរងរបួសធ្ងន់០២នាក់

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្សចំនួន០២នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៥.ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២១មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AN-5695 បើកបរដោយលោកអុំម្នាក់ឈ្មោះ សាន អាង រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥មួយគ្រឿងផ្សេងទៀត ពាក់ផ្លាកលេខ បាត់ដំបង 1S-8321បើកបរដោយបុរសម្នាក់ដោយឡើងវ៉ាជែងក៏បានបុកពេញទំហឹងបណ្តាលអោយអ៊ុប្រុសរងរបួសធ្ងន់(បាក់ជើងឆ្វេង)ចំណែកម៉ូតូខូចខាតទាំងពីរគ្រឿងយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរគ្រឿងបានវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។