Connect with us

ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យគាំងបេះដូងបានដេកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! បុរសម្នាក់សង្ស័យគាំងបេះដូងបានដេកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង១០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចវត្តនរាធិបតី ក្នុងក្រុមទី១៣ ស្ថិតក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះឈ្មោះ អឿន.សុភាព ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ រស់នៅក្រុមទី១០ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយបើតាមការបំភ្លឺរបស់ប្រពន្ធឈ្មោះ ឆាយ.ថារី អាយុ ៤៧ ឆ្នាំបានអោយដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៤ ប្ដីខ្លួនបានចេញពីផ្ទះទៅផឹកស្រានៅភូមិតាកុកក្នុងឃុំនរា រហូតដល់ម៉ោងប្រហែល ១៦ទើបមកវិញហើយសម្រាកលក់រហូតដល់ម៉ោង ២០និង០០នាទី.ហើយខ្លួនបានដាស់ប្ដីឲ្យទៅយាមតូបលក់ដូរនៅមុខវត្តនរា។

ប្រភពដដែលបានបន្តថា លុះដល់ម៉ោងប្រហែល ៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ខ្លួនបានចេញពីផ្ទះទៅកន្លែងតូបលក់ដូរហើយបានដាស់ប្ដីទើបដឹងថាប្ដីដេកស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ជូនដល់សមត្ថកិច្ចតែម្តង។

សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញបានសហការគ្នាចទៅពិនិត្យ ហើយតាមការពិនិត្យសាកសពពុំមានស្លាកស្មាមអ្វីឡើយ ហើយក្រោយពេលពិនិត្យសាកសពព្រមទាំងសាកសួរបំភ្លឺរួចមកក្រុមការងារបានសន្និដ្ឋានថាសពជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏បានប្រគល់ឲ្យប្រពន្ធនិងសាច់ញាតិចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។