Connect with us

ព័ត៌មានជាតិ

ឆេះក្បាលរថភ្លើង ព្រោះប្រឹងអូសទូរផ្ទុកស្រូវ លើសទម្ងន់

បាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះ ក្បាលរថភ្លើងរបស់ក្រុមហ៊ុន ROYAL RAIL WAY បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ចុះជួយបាញ់ទឹកពន្លត់ ព្រោះប្រឹងអូសទូរផ្ទុកស្រូវ លើសទម្ងន់ ។

សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី២ ភូមិកៀនកែស១ ឃុំគោកឃ្មុំ  ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យឆេះក្បាលរថភ្លើងមួយគ្រឿងរបស់ក្រុមហ៊ុន ROYAL RAIL WAY ដែលអ្នកបើកបរឈ្មោះ ឆន ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ។

សមត្ថកិច្ច បានអោយដឹងទៀតថា ដំបូងឡើយគេឃើញរថភ្លើងសណ្តោងទូរ ១២ទូរ មួយគ្រឿងបានដឹកផ្ទុកស្រូវចំនួន ៧២០តោន ហើយទំនងជាលើសកម្លាំងម៉ាស៊ីន ក៏បណ្តាលឱ្យម៉ាស៊ីនប្រឹងអូស កកិតចេញផ្កាភ្លើង ទើបបណ្តាលអោយឆាបឆេះឡើងតែម្តង ភ្លាមៗនោះសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យស្រុក០១ គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន និងបំពង់ពន្លត់អគ្គិភ័យក្រុមហ៊ុន០៨ បំពង់ ទើបគ្រប់គ្រងស្ថានភាពបាន ។

សម្ភារៈខូចខាតមាន ៖ ក្បាលម៉ាស៊ីនរថភ្លើង០១គ្រឿង (ខូចខាត៥០%) ប៉ុន្តែមិនមានខូចខាតដល់ស្រូវ និងរងរបួសដល់មនុស្សឡើង ៕
ដោយ ៖ សាលី