Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ នាំយកអំណោយទៅចែកជូន មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់

បន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានមណ្ឌល កុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញនាំយកអំណោយ ជាសម្ភារ:សិក្សា និងគ្រឿងឧបភោគ បរិភោគ ទៅចែកជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់  ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ការនាំយកអំណោយនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៤ ខែ មករា  ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួចពីសំណាក់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ និងមន្ត្រីរាជការជាច្រើននាក់ទៀតផងដែរ ។

ឯកឧត្តម ស សុខា បានមានប្រសាសន៍អំពាវនាវ សូមឱ្យប្អូនៗ ក្មួយៗ ពេលសិក្សា សូមប្អូនៗត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាកូនល្អ សិស្សល្អ សមជាជាទំពាំងស្នងឬស្សី សម្រាប់សង្គម  ហើយយកចំណេះជំនាញ ទៅប្រើឲ្យចំគោលដៅ និងរួមគ្នាអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើននៅពេលអនាគត ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនកុមារកំព្រារួមមាន ៖ ១-អាវសិស្សសាលាបឋម ចំនួន ៥៣ឈុត, ២-អាវសិស្សសាលាវិទ្យាល័យ ចំនួន ៧៣ឈុត, ៣-អាវកីឡា ចំនួន ១២៦ឈុត, ៤-អង្ករ ២តោន, ៥-មី ចំនួន ៥កេសធំ, ៦-ត្រី ខ ចំនួន ១០កេសធំ, ៧-ទឹកសូរាស ចំនួន ២០កេស, ៨-ទឹកក្រូច ចំនួន២០កេស, ៩-ទឹកផ្លែឈើ ចំនួន២០កេស, ១០-ទឹកសុទ្ធ ចំនួន ៥០កេស, ១១-គ្រឿងបំពងសំលេង ១ឈុត, ១២-ថវិកាសំរាប់ផ្គត់ផ្គង់ទូទៅក្នុងមណ្ឌល ចំនួន១២,៧០០,០០០រៀល (ដប់ពីរលាន ចិតសិបមុឺនរៀល) ដែលអំណោយទាំងនេះ គិតជាទឹកប្រាក់សរុប ចំនួន៨,៣២៤ដុល្លារ ៕