Connect with us

ព័ត៌មានជាតិ

នារី​រូប​ស្រស់​ម្នាក់​លោត​ពីលើ​អគារ​ជាន់​ទី​៦ សម្លាប់ខ្លួន​

ភ្នំពេញ​៖នារី​ស្រស់ស្អាត​ម្នាក់​សង្ស័យ​មាន​វិបត្តិរ​ស្នេហា បាន​ឡើង​អង្គុយ​លើ​បង្កាន់ដៃ​អគារ​ជាន់​ទី​៦ ទម្លាក់ខ្លួន​មកក្រោម បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ជា​អកុសល​នារី​រងគ្រោះ​បាន​ស្លាប់​។ កាលពី​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦​ខែ​មិនា​ឆ្នាំ ២០២២ ស្ថិតនៅ​ចំណុច​អាគារ​លេខ​No៥០​ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង​។​សព​នារី​រងគ្រោះ​មានឈ្មោះ ស្រ៊ុន ស្រី​ឌី ហៅ Janny អាយុ​២៦​ឆ្នាំ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បានឃើញ​នារី​រងគ្រោះ​ឡើងទៅ​អង្គុយ​លើ​បង្កាន់ដៃ​អាគារ​ជាន់​ទី​៦ សណ្ដូកជើង​ចុះមក​ក្រោម​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន ពេលនោះ​សន្តិសុខ​យាម​ប្រចាំការ​អគារ​បាន​រត់ឡើង​ទៅខាង​លើ ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​បន្ទប់​នាង​ត្រូវបាន​ចាក់សោ​ជាប់​មិនអាច​ចូលទៅ​ជួយ​បាន រំពេច​នោះ​នារី​រងគ្រោះ​បាន​លោត​ទម្លាក់ខ្លួន​ចុះមក​ក្រោម​របួសធ្ងន់​ស​ន្ល​ប់​ស្ដូកស្ដឹង ត្រូវបាន​រដឹក​តាម​ថយ​ន្ត​ទៅ​ជួយសង្គ្រោះ​បន្ទាន់ តែ​ជា​អ​កុស​ល្យ​នារី​រងគ្រោះ​បាន​ស្លាប់​នៅ​បញ្ជូនទៅ​ជួយសង្គ្រោះ​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ហ៊ុមព័ទ្ធ​ខ្សែ និង​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​នឹងធ្វើ​កោសល្យវិច័យ​សព ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការស្លាប់ ខណៈ​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​សាច់ញ្ញាតិ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕