Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ចំនួន៥២២គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្ស​ធម៌​ ពី​លោកជំទាវ​ ញ៉ែម​ សាខន​

បាតដំបង​ ៖​ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន ៥២២គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ទទួលបានអំណោយមនុស្ស​ ពី​លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។

ឯកឧត្តម ស សុខា បានមានប្រសាន៍ថា ក្នុងនាមសម្តេចក្រឡាហោម និងលោកជំទាវ បានស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តចំណុចមួយចំនួន ដូចខាងក្រោម ៖
១. សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមរយៈការអនុវត្តរាល់វិធានការចាំបាច់នានាដែលក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ បានណែនាំ ដោយចាប់ផ្តើមពីការការពារខ្លួនឯង សមាជិកគ្រួសារ កុំឲ្យឆ្លងជំងឺនេះ និងទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូស តាមដំណាក់កាលដែលរាជរដ្ឋាភិបាល ផ្តល់ជូន ។
២. បន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ក្នុងករណីមានតម្រូវការចាំបាច់នានាដើម្បីអាជ្ញាធរដោះស្រាយ ឬក៏ចាត់បញ្ជូន ក៏ដូចជាមានសំណើមកកាន់ថ្នាក់លើបន្ត ។
៣. សូមពុកម៉ែ អុំ ពូមាមីង បងប្អូនប្រជាពលរដ្ឋបង្កើនការដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ និងអនុវត្តកម្មវិធីវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសម្រាល
ដល់ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
៤. សូមអាជ្ញាធរមូលដ្ឋាន បន្តខិតខំប្រឹងប្រែងតាមដានរាល់ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ ឲ្យបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍ បានទាន់ពេលវេលា ពោលគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ ដែលមានបញ្ហា ឲ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ពិសេសមិនត្រូវឲ្យមានការរើសអើងកើតឡើងឡើយ ។
៥. សូមអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ។

នាឱកាសនោះផងដែរ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ស សុខា ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ចែកជួនដល់ប្រជាពលរដ្ឋជួបការលំចំនួន ៥២២ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ អំបិល ២គីឡូក្រាម ទឹកបរិសុទ្ធ ២កេស ម៉ាស ១ប្រអប់ ខោអាវកីឡា ១កំប្លេ និងថវិកា ចំនួន ២ម៉ឺនរៀល ។