Connect with us

ព័ត៌មានជាតិ

យុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ចុះសួរសុខទុក្ខសមាជិក ដែលកំពុងមានជំងឺ ត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យ

បន្ទាយមានជ័យ ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខសមាជិក ដែលកំពុងមានជំងឺ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ការចុះសួរសុខទុក្ខនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹកនាំដោយលោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ដោយបានសួរសុខទុក្ខលោក វ៉ាន់ ឆៃយ៉ា សមាជិកសកម្មសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ដែលមានជំងឺវះកាត់បូសអន្ទុង ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ក្នុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរសួរសុខទុក្ខនេះលោក អេម ពៅ បានមានប្រសាសន៍ ពាំនាំការសុខទុក្ខពីសំណាក់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ ជូនចំពោះលោក វ៉ាន់ ឆៃយ៉ា និងបានផ្តាំផ្ញើឲ្យបន្តរក្សាសុខភាពឲ្យបានល្អប្រសើរឡើងវិញ ដើម្បីបន្តធ្វើកិច្ចការងារ មនុស្សធម៌ របស់យើងជាបន្តបន្ទាប់ទៀត ។

ឆ្លើយតបនឹងការសួរសុខទុក្ខនេះ លោក វ៉ាន់ ឆៃយ៉ា បានថ្លែងអំណរអរគុណ ចំពោះក្រុមការងារដែលបានចំណាយពេលមកសួរសុខទុក្ខ ជាពិសេសថ្នាក់ដឹកនាំរបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ ដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ខណៈ មានជំងឺត្រូវសម្រាកព្យាបាលនេះ ៕