Connect with us

ព័ត៌មានជាតិ

បើកបរលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតធ្លាក់ផ្លូវទៅបុកនិងដើមចាន់គីរី បណ្តាលអោយស្លា..ប់ និងរបួស០៣នាក់

ខេត្តបាត់ដំបង! យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនិង០២នាក់ផ្សេងទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងនៅវេលាម៉ោងប្រហែល ១០និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញម៉ូតូសណ្ដោងរម៉កម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿងបើកបរជិះគ្នាបីនាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុខាងលើក៏បានរ៉េចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកនិងដើមចាន់គីរីនៅក្បែរផ្លូវតែម្តង។

ប្រភពបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ ក៏បណ្ដាលអោយអ្នកបើកបរឈ្មោះ កួន ខែមរិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល បានស្លាប់ភ្លាមៗនៅនិងកន្លែង និងអ្នករួមដំណើរចំនួន២នាក់រួមមាន /ទី១-ឈ្មោះ ឌឿនចាន់ ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង(រងរបួសស្រាល) /ទី២- ឈ្មោះ សារឿន រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាកាន ឃុំត្រពាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ (រងរបួសស្រាល)។

ក្រោយពេលកើតហេតុកំលាំងសមត្ថកិច្ចជំនាញចរាចរណ៍ស្រុក បានចុះទៅត្រួតពិនិត្យ និងធ្វើការវាស់វែងរួច ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះអោយខាងសាច់ញ្ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ដោយឡែកវត្ថុតាងរុឺម៉កម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេលដើម្បីអនុវត្តតាមនីតិវិធីច្បាប់។