Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៨នាក់ ជាប់ពាក់ព័ន្ធករណីកាប់យកផ្លាកលេខម៉ូតូនិងទូរស័ព្ទដៃ

ខេត្តបាត់ដំបង! រយះពេល០២ថ្ងៃនៅថ្ងៃទី១៤ និង ១៥ ខែមីនា  ឆ្នាំ ២០២៣ នេះកម្លាំង ក្រុមអន្តរាគមន៍  បង្ការបង្ក្រាប ដែលដឹកនាំដោយលោក  វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល   សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ក្រុង បាត់ដំបង  ដែល ដឹកនាំ ដោយ លោក  វរសេនីយ៍ឯក  ពេជ្រ  សារ៉ែន  ជា អធិការ    និងកម្លាំង អធិការដ្ឋាននគរបាល ស្រុក សង្កែ  ដែល ដឹកនាំ ដោយ លោក  វរសេនីយ៍ទោ  យុត  តុងហូ  ជា អធិការ  បានចុះ ប្រតិបត្តិការបង្ក្រាប ករណី លួច មាន ស្ថានទម្ងន់ទោស  (  ប្រេីប្រាស់ កាំបិត កាប់ យក ស្លាកលេខ ម៉ូតូ  និង  ទូរស័ព្ទ ដៃ  )  ០១  ករណី  និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ  ចំនួន ០៨នាក់ ។

លោកវរសេនីយ៍ឯក  ឈឿង  គឹមសុង  បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី១-ឈ្មោះ  សឿប  ម៉េង សឺ  ហៅ  សឺធំ  ភេទប្រុស  អាយុ  ២០ ឆ្នាំ  /ទី២-ឈ្មោះ  ម៉េង  សឺ  ហៅ  សឺតូច  ភេទប្រុស  អាយុ  ២១ ឆ្ឆ្នា /ទី៣-ឈ្មោះ  អឿង  រ៉ាវីត  ភេទប្រុស  អាយុ  ២៤ ឆ្នាំ  /ទី៤-ឈ្មោះ  យឹម  ដារ៉េ  ភេទប្រុស  អាយុ  ១៦ ឆ្នាំ  /ទី៥-ឈ្មោះ  នឿត  ប្រុស វីត  ភេទប្រុស  អាយុ  ២០ ឆ្នាំ  /ទី៦-ឈ្មោះ  ឆៃ  សុធា  ហៅ  អេន  ភេទប្រុស  អាយុ  ២៣ ឆ្នាំ  /ទី៧-ឈ្មោះ  ម៉ឹង  សីហា  ហៅ  ប៉ែត  ភេទប្រុស  អាយុ  ១៧ ឆ្នាំ  /ទី៨-ឈ្មោះ  ម៉ឹង  កក្កដា  ហៅ  ប៉ឹក  ភេទប្រុស  អាយុ  ១៨ ឆ្នាំ  អ្នកទាំងអស់គ្នាមានទីលំនៅក្នុងក្រុង បាត់ដំបង  ខេត្ត បាត់ដំបង  ។

វត្ថុតាង ដកហូត រួម មាន  ៖-  កាំបិត  ចំនួន  ០៧  ដេីម

–  ស្លាកលេខ ម៉ូតូ  ចំនួន  ០១  ដែល មាន លេខ  ភ្នំពេញ  1JK-4582 ដែល ជា របស់ ជនរងគ្រោះ

–  ទូរស័ព្ទ ដៃ  ម៉ាក  Iphone 11 ពណ៌  បៃតង  ចំនួន  ០១  គ្រឿង  ដែលជា របស់ ជនរងគ្រោះ

និងម៉ូតូ  ចំនួន  ០៤  គ្រឿង ផងដែរ។

លោកបានបញ្ជាក់ថា  ក្រោយពីឃាត់ខ្លួនតាម ចម្លេីយ សារភាព របស់ ជនសង្ស័យ ទាំង  ០៨  នាក់ ខាងលើ  បាន ឆ្លេីយ សារភាព ថា  កាល ពី ថ្ងៃទី ១៣  ខែមីនា  ឆ្នាំ ២០២៣  វេលាម៉ោង ប្រហែល  ០១និង១០ នាទី  រំលងអាធ្រាត្រ  នៅ ចំណុច ជិតផ្សារ វត្តតាមិម  ស្ថិតនៅ ក្នុង ភូមិ វត្តតាមិម  ឃុំ អូរដំបង ១  ស្រុក សង្កែ  ខេត្តបាត់ដំបង  ក្រុមជនសង្ស័យ ខាងលេី  បាន ធ្វេីសកម្មភាព  ជិះ ម៉ូតូ ដេញ កាប់ ទៅលេី ជនរងគ្រោះ ឈ្មោះ  ចាន់  សុខ លីម  ហៅ  ចិន  ភេទប្រុស  អាយុ  ១៩  ឆ្នាំ  មានទីលំនៅ ភូ មិ បោះពោធិ៍  ឃុំ អូរដំបង ១  ស្រុក សង្កែ  ខេត្តបាត់ដំបង  រួច យក ស្លាកលេខ ម៉ូតូ  និង  ទូរស័ព្ទ ដៃ  របស់ ជនរងគ្រោះ ហេីយ រត់ គេច ខ្លួន បាត់ រហូតដល់ ថ្ងៃ ខែ ខាង លេី ទេីប កម្លាំង យេីង ធ្វេីការ នាំខ្លួន ជនសង្ស័យ ទាំង ០៨ នាក់ មកសាកសួរ និងធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។