Connect with us

ព័ត៌មានជាតិ

ទីបំផុតក្រុមក្មេងស្ទាវជិះម៉ូតូកាប់យុវជនម្នាក់យ៉ាងសាហាវនៅក្រុងសិរីសោភ័ណ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការពីរនាក់

បន្ទាយមានជ័យ: ករណីក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូដេញកាប់យុវជនម្នាក់យ៉ាងសាហាវនៅក្រុងសិរីសោភ័ណកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ត្រូវបានសមត្ថកិច្ចនគរបាលក្រោយការការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលកម្រិតស្រាល បានចុះស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យបានចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៦នាក់ យកមកសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅថ្ងៃទី១៥.០៣.២០២៣ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អុន ម៉ានីត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្តឹងទៅលើជនសង្ស័យចំនួន០៦នាក់ដែលបានធ្វើសកម្មភាពដេញកាប់លើខ្លួន។
ក្នុងនោះជនសង្ស័យ២នាក់ក្រោយពីទទួលបានពាក្យបណ្តឹងនគរបាលឃាត់ខ្លួន១-ឈ្មោះ វី សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ លី ដូច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិសោភ័ណ។
តាមជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៤.០៣.២០២៣ វេលាម៉ោង២៣.០០នាទី ខ្លួនឈ្មោះ អុន ម៉ានី និងឈ្មោះ នី វណ្ណថៃ បានជិតម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៏ខ្មៅ សេ៊រីឆ្នាំ២០២២ ជិះចេញពីបន្ទុប់ជួលនៅក្រោយបន្ទាយកងរាងអាវុធហត្តក្រុងសិរីសោភ័ណ នៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ទៅទិញបាយហូបនៅសួនមានជ័យ (វេទិការខេត្ត) នៅភូមិ៣ សង្កាត់ព្រះពន្លា ពេលដល់ចំណុចក្លីនិចបាន សុខ ស្រាប់តែមានម៉ូតូចំនួន០៣គ្រឿង មានគ្នាចំនួន ០៦នាក់ ម៉ូតូ០១គ្រឿងម៉ាក Msx ពណ៍ស ជិះគ្នា០២នាក់ ម៉ូតូ០២គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ដោយ ០១គ្រឿងជិះគ្នា ០២នាក់អ្នកជិះក្រោយកាន់កាំបិតដាវកែច្នៃពណ៍ស មានប្រវែងប្រហែលកន្លះម៉ែត្រ និង០១គ្រឿងទៀតជិះគ្នា០២នាកអ្នកជិះក្រោកកាន់កាំបិតប៉័ងតោ ហើយជិះដេញតាមម៉ូតូរបស់ពួកខ្លួនហើយយកកាំបិតប៉័ងតោកាប់លើឈ្មោះ អុន ម៉ានីត ចំនួន០៣កាំបិតត្រូវដៃខាងឆ្វេង ពេលនោះឈ្មោះ អ្នក ម៉ានីត លោតចុះពីលើម៉ូតូរត់តែត្រូវបានបក្ខពួកទាំង០៦នាក់ដេញកាប់ត្រូវជាច្រើនកាំបិតនិងរបួស ចំនែកឈ្មោះ នី វណ្ណថៃ ជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោុធ្វើសកម្មភាពកាប់ហើយបក្ខពួកទាំង០៦នាក់ជិះម៉ូតូទៅបាត់ ។ ឈ្មោះ អុន ម៉ានីត មិនស្គាល់បក្ខពួកទាំង០៦នាក់ដែលធ្វើសកម្មភាពយកកាំបិតកាប់មកលើខ្លួនទេ ហើយក៏មិនដែលមានទំនាក់ជាមួយគ្នាដែរ ។
ពាក់ពន្ធ័ករណីនេះ ជនរងគ្រោះ សំណូមពរសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ចាត់ការតាមច្បាប់ និងទាមទារសំណងចំនួន ២០០០ដុល្លារ(ពីរពាន់)។
បច្ចុប្បន្នជនសង្ស័យ២នាក់ ត្រូវបាននគរបាលសួនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕