Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យ០១នាក់ក្រោយគាស់បង្អួចកុដចូលលួចទ្រព្យសម្បត្តិ

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ជាមុខសញ្ញាគាស់បង្អួចកុដលោកចូលលួចយកអំភ្លឺបាស ខណៈប័ក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៧និង០០នាទី​ ថ្ងៃទី​ ១៩​ ខែ​ មីនា​ ឆ្នាំ២០២៣​ នៅចំណុចភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយទទួលបានព័ត៌មានថាមានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួន បានធ្វេីសកម្មភាពគាស់បង្អួចកុដចូលលួចយកទ្រព្យសម្បត្តិរបស់វត្តបញ្ញាធិការាម​ បាត់បង់ទ្រព្យសម្បត្តិរួមមាន​ អំភ្លឺបាសចំនួន០៣គ្រឿង​ និងម៉ាស៊ីនកាត់ឈេីខ្នាតតូចចំនួន០១គ្រឿង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១និង០០នាទី នៅចំណុច​វត្តបញ្ញធិការាម​ ស្ថិតក្នុងក្រុមទី០៦ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន .ឈ្មោះ ប៉ោយ​ សំអាត​ ហៅ​ ប៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងប័ក្សពួកម្នាក់ទៀតដែលរត់គេចខ្លួន.ឈ្មោះ ឃុត​ ឆាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្រុមទី១០ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាដកហូតបានរួមមាន! អំភ្លឺបាសចំនួន០៣គ្រឿង​  និងម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៦​ លេខតួ/លេខម៉ាស៊ីនND១២៥ME​-៩៤៤៩២១៨​ ពាក់ផ្លាកលេខ​ បាត់ដំបង​ 1V-7886ដែលជាមធ្យោបាយជិះធ្វេីសកម្មភាព។ 

ក្រោយពីឃាត់ខ្លួនសាកសួររួចជនសង្ស័យខាងលើត្រូវបានកំលាំងនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័ជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់