Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានសម្តែងការកោតសរសើរនិងដឹងគុណចំពោះកងកម្លាំងនគរបាលដែលបានលះបង់កម្លាំងកាយចិត្តធ្វើការបម្រើប្រជាពលរដ្ឋ

ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រ កា សផ្ទេរភារកិច្ច តែងតាំងមុខរំណែ ង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំ នួន ២៣០នាក់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ឯក ឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមបានមានប្រសាសន៍ដោយសម្តែងការកោតសរសើរនិងដឹងគុណចំពោះអស់លោក លោកស្រីកងកម្លាំងនគរបាលទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តធ្វើការបម្រើប្រជាពលរដ្ឋ ។

ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា ជ័យជំនះរបស់កងកម្លាំងដែលបានធ្វើកន្លងមក ពិសេសប៉ុន្មានឆ្នាំកន្លងមកនេះ គឺទីមួយយើងបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការធ្វើអោយរាជរដ្ឋាភិបាលមានជ័យជំនះទៅលើការទប់ស្កាត់ជំងឺកូវីដ១៩ ហើយពិសេសកន្លងមកថ្មីៗនេះគឺ យើងបានចូលរួមធ្វើអោយការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥បានប្រកបទៅដោយប្រសិទ្ធភាព សុវត្ថិភាព និងការទទួលស្គាល់ពីអន្តរជាតិ ។

លើសពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានកោតសរសើរដល់មន្ត្រីនគរបាលខេត្តបាត់ដំបងមានវិន័យល្អជាងគេក្នុងនាមជាកងកម្លាំងហើយនេះជាកិត្តិយសរបស់យើង ហើយក្នុងនាមឯកឧត្តមជាអ្នកទទួលខុសត្រូវមួយរូបដែរ ឯកឧត្តមមានការពេញចិត្ត រំភើប ដែលទីមួយបានថ្នាក់ដឹកនាំខេត្តពេញចិត្ត ទីពីរខ្លួនយើងបានធ្វើការអភិវឌ្ឍខ្លួនអោយទៅជាពលរដ្ឋល្អ ទៅជាមន្ត្រីល្អដែលគោរពវិន័យ ហើយការគោរពវិន័យគឺជារឿងល្អណាស់ ដូច្នេះយើងត្រូវពង្រឹងវិន័យបន្តទៅទៀតដើម្បីជាគំរូដល់ខេត្តដទៃ ហើយក៏ដើម្បីកិត្តិយសខ្លួនឯងផងដែរ។