Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ០៦ខ្នង នៅស្រុករតនៈមណ្ឌល

បាត់ដំបង ៖ នៅសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បាតុភូតខ្យល់កន្ត្រាក់ បានបក់បោកចូលក្នុងភូមិសាស្ត្រ ស្រុករតនមណ្ឌល បានធ្វើអោយប៉ះពាល់ភូមិចំនួន០២ ក្នុងឃុំរស្មីសង្ហារ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នងរងការខូចខាត ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ភូមិចំនួន០២ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ខាងលើនេះរួមមាន ៖ ភូមិបាដាកត្បូង ខូចខាតផ្ទះ ០២ខ្នង ក្នុងនោះ(របើកដំបូល និងជញ្ជាំង) និងភូមិអូរឃ្មុំ ខូចខាតផ្ទះ០៤ខ្នង ក្នុងនោះ (របើកដំបូលនិងជញ្ជាំង០២ខ្នង និងដួលរលំទាំងស្រុងចំនួន០២ខ្នង) តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយកើតហេតុ និងទទួលបានព័ត៌មាននេះភ្លាម  អាជ្ញាធរនៅមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើ ដើម្បីចូលរួមចុះជួយដោះស្រាយ ជូនដល់គ្រួសារជនរងគ្រោះផងដែរ ៕

ដោយ ៖ សាលី