Connect with us

ព័ត៌មានជាតិ

Breaking News របួសធ្ងន់៤នាក់ ករណីរថភ្លើងបុកជាមួយរថយន្តធុនធំ នៅស្រុកព្រៃនប់

ខេត្តព្រះសីហានុ៖ មានករណីថ្មីមួយទៀតហើយគ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថយន្តធំ១គ្រឿង ខណៈកំពុងបើកឆ្លងផ្លូវរថភ្លើង។

ករណីគួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងវេលាម៉ោងប្រមាណ១៧និង១៥នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះឲ្យដឹងថា ក្នុងករណីនេះយ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសធ្ងន់ផងដែរ។ ក្នុងនោះភាគីខាងរថភ្លើងរបួសធ្ងន់ចំនួន២នាក់ និងភាគីខាងរថយន្ត របួសធ្ងន់ចំនួន២នាក់ដូចគ្នា។