Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋខូចខាតអស់ជាច្រើនខ្នង

ខេត្តបាត់ដំបង! ករណីគ្រោះធម្មជាតិ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកចូលក្នុងភូមិសាស្ត្រស្រុកបវេល និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង។

សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រ ភូមិបឹងអារក្ស និងភូមិបឹងសង្កែ ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង ។

ផ្ទះដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំង ១៣ខ្នង ក្នុងនោះខូចខាតស្រាលចំនួន ៨ខ្នង និងខូចខាតរបើកដំបូលទាំងស្រុងចំនួន០៥ខ្នងផងដែរ តែមិនបណ្តាលអោយមាននណារម្នាក់រងគ្រោះថ្នាក់ឡើយ

ក្រោយកើតហេតុនិងទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរនៅមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើ ដើម្បីចូលរួមចុះជួយដោះស្រាយជូនដល់គ្រួសារជនរងគ្រោះផងដែរ។