Connect with us

ព័ត៌មានជាតិ

មន្ទីររ៉ែខេត្តតាកែវ ឆ្លើយដាក់អាជ្ញាធរស្រុកគិរីវង្ស រឿងឈ្មួញកាយដីជើងភ្នំដើម បេង

ខេត្តតាកែវ ៖ រឿងឈ្មួញជីកកកាយយកអាចម៍ដី ជើងភ្នំដើមបេង ក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ដែលត្រូវបានអាជ្ញាធរស្រុកគីរីវង្ស ខេត្តតាកែវ ហៅណែនាំ និងអោយបញ្ឈប់សកម្មភាពកាយដីភ្នំបន្តទៀត ក្រោយពីទទួលបានព័ត៌មានថា កាយខុសទីតាំងដែលស្រុកអនុញាត ខាងមន្ទីរជំនាញ ថា ផ្ទេរការងារឲ្យស្រុកអស់ហើយ ។

សកម្មភាពកាយដី ដែលខុសពីការនុញាតខាងលើ ត្រូវបានប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិសាស្រ្តខាងលើ បានឱ្យដឹងថា រាល់ថ្ងៃនេះ ពួកគាត់បានឃើញក្រុមឈ្មួញរកស៊ីលក់អាចម៍ដី ឈ្មោះ ជាង រ៉ា ធ្វើការកាយដីភ្នំ ដើម បេង ក្នុងភូមិដើមបេង ដឹកលក់យ៉ាងសកម្មបង្កបំផ្លាញសម្បត្តិធម្មជាតិ និងបង្ករឲប៉ះពាល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរ នៅក្នុងភូមិឃុំរបស់ពួកគាត់ ដោយសារក្រុមរថយន្តដឹកដីទាំងនោះ បើកបរក្នុងល្បឿនលឿន និងបំភ្លេចបំផ្លាញផ្លូវថ្នល់ និងហុយចូលលំនៅឋានរបស់ពួកគាត់ ។

ពាក់ព័ន្ធនឹងករណីខាងលើ លោក ជាង រ៉ា ជាឈ្មួញបានអោយអង្គភាពសារព័ត៌មានខ្មែរពិត ដឹងតាមទូរស័ព្ទថាចំពោះដីជាប់ភ្នំនេះ លោកមានប្លង់ពីសូរិយោដី និងមានច្បាប់ពីមន្ទីររ៉ែខេត្តត្រឹមត្រូវ ។

ដោយឡែកលោក អ៊ុច ភា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តតាកែវ បានឆ្លើយតបមកអង្គភាពសារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមថា ជុំវិញករណីខាងលើនេះ លោកអោយសួរទៅខាងស្រុកសិនបានដឹង ព្រោះកាងារហ្នឹងលោកផ្ទេរអោយខាងស្រុកហើយ ។

ចំណែកលោក ងួន ឌីណា អភិបាលស្រុកគិរីវង្ស បានប្រាប់មកអង្គភាពសារព័ត៌មានខ្មែរពិតយើងថា ករណីគ្រឿងចក្រចូលជីកយកអាចម៍ដី នៅចំណុចជើងភ្នំនោះលោកនឹងហៅ ឈ្មោះ ជាង រ៉ា ម្ចាស់គ្រឿងចក្រនោះមកអប់រំ ហើយបញ្ឈប់សកម្មភាពភ្លាម ព្រោះការកាយនេះខុសពីទីតាំងដែលស្រុកអនុញាត ។

សូមបញ្ជាក់ថា បច្ចុប្បន្នពិសេសនៅខែប្រាំងនេះសកម្មភាពជីកកកាយយកអាចម៍ដី លក់ពីក្រុមឈ្មួញរកសុីកាយលក់អាចម៍ដី បានកើតឡើងគ្រប់ទីកន្លែង ហើយតែងលួយកាយយកដីជើងភ្នំ ឬដីភ្នំជាដីសាធារណៈរបស់រដ្ឋ លក់ជាប្រយោជន៍ផ្ទាល់ខ្លួន បង្កអោយបាត់បង់ និងខូចខាត់ប្រយោជន៍ជាតិ ៕