Connect with us

ព័ត៌មានជាតិ

រថយន្តបីគ្រឿងបុកបន្តគ្នា បណ្តាលឲ្យគៀបជាប់តៃកុង នឹងកាប៊ុីន នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តធុនធំពីរគ្រឿងនិងរថយន្តតូចមួយគ្រឿង បណ្ដាលឲ្យភាគីរថយន្តធំដឹកស៊ីម៉ង់ គៀបជាប់អ្នកបើកបរនឹងកាប៊ីន រងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី២៣ ខែមីនាឆ្នាំ២០២៣នេះនៅវេលាម៉ោង១២និង៣០នាទី។

លោកឈឿន ប៊ុនថា អធិការងនគរបាលក្រុងប៉ោយប៉ែត ទទួលការងារចរាចរណ៍ បានអោយដឹងថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងដោយរថយន្តធុនធំដឹកស៊ីម៉ង់ត៍ បើកបរពីលិចទៅកើតវទៅបុករថយន្តស្តារិចពណ៍ខ្មៅ ដែលឈប់ចតខាងឆ្វេងនៃផ្លូវអតិភាពខាងរថយន្តធំ បណ្តាលអោយខូចផ្នែកខាងមុខខាងឆ្វេង នៃរថយន្តស្តារិច ហើយបន្តទៅបុកពីក្រោយរថយន្តធុនធំមួយទៀត គៀបជាប់តៃកុងរថយន្តដឹកសុីម៉ង់ត៍នឹងកាប៊ីន រងរបួសធ្ងន់ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះទៅដល់ និងសម្រួលចរាចរ វាស់វែងអនុវត្តតាមនីតិវិធីច្បាប់ ដោយមិនបានយករថយន្តមករក្សាទុកនៅអធិការទេ ព្រោះភាគីទាំងបីបានសម្របសម្រួលគ្នានៅនឹងកន្លែងកើតហេតុ ។ ដោយឡែក មូលហេតុដែលនាំអោយមានករណីចរាចរណ៍កើតឡើង ដោយសារតែរថយន្តដឹកសុីម៉ង់ត៍ ហ្វ្រាំងមិនសុី ទើបធ្វើអោយកើតមានគ្រោះថ្នាក់នេះតែម្តង ៕