Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងបណ្តាលអោយក្មេងសិស្សសាលាម្នាក់រងរបួសពេញខ្លួន

ខេត្តបាត់ដំបង! ក្មេងសិស្សសាលាម្នាក់បានរងរបួសរលាត់ពេញផ្ទៃមុខនិងដៃជើង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូក្រុមហ៊ុនដឹកជញ្ជូនមួយគ្រឿងបុកប៉ះជាមួយម៉ូតូកូនទាពេញទំហឹងនៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៣.ខែមីនា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជាបួន ខាងមុខសាខាក្រុមហ៊ុនព្រូដិនសល(ខេមបូឌា) ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកូនទា០១គ្រឿងម៉ាកTODAY F ពណ៌ស បើកបរដោយក្មេងប្រុសសិស្សសាលាម្នាក់ក្នុងទិសដៅពីត្បូងទៅជើង(ឆ្លងកាត់ផ្លូវ) ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1V-8557 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម និងបានជ្រុលទៅបុកពេញទំហឹងបណ្តាលអោយភាគីខាងក្មេងសិស្សសាលារងរបួសរលាត់ពេញផ្ទៃមុខ និងដៃជើងត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យផងដែរ ចំណែកភាគីខាងម៉ូតូសង់ដឹកជញ្ជូនរងរបួសស្រាលបន្តិចបន្តួច។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានទាក់ទងទៅសាច់ញាតិ និងខាងក្រុមហ៊ុនមកធ្វើការសម្របសម្រួល ដោយភាគីខាងម្ចាស់ក្រុមហ៊ុនព្រមជួយមើលខាងក្មេងរងគ្រោះដើម្បីបញ្ចប់រឿងផងដែរ។