ឯកឧត្តម ឡាញ់ នី អញ្ជើញកាត់ខ្សែបូណ៌ ក្នុងពិពីបុណ្យឆ្លងផ្លូវបេតុង មួយខ្សែប្រវែងជាង ២០០ម៉ែត្រ នៅវត្តស្វាយជាតិ

បាត់ដំបង ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឡាញ់ នី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ជិន សានឿត បានអញ្ជើញកាត់ខ្សែរបូណ៌ ក្នុងពិពីបុណ្យឆ្លងផ្លូវបេតុង០១ខ្សែប្រវែង ២៣៤ម៉ែត្រ ទទឹង០៥ម៉ែត្រ និងទក្ខិណានុប្បទាន នៅវត្តបុទុមបុប្ផារាម ហៅ វត្តស្វាយជាតិ ស្ថិតក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។

បើតាមការលើកឡើងរបស់លោកអាចារ្យគណៈកម្មការវត្តបុទុមបុប្ផារាម ហៅ វត្តស្វាយជាតិ បានបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែដែលប្រារព្វពិធីបុណ្យឆ្លងនាថ្ងៃនេះ គឺមានប្រវែង ២៣៤ម៉ែត្រ ទទឹង០៥ម៉ែត្រ  ដែលចាប់ពីចំណុច ក្លោងទ្វារមុខវត្ត រហូតដល់ក្លោងទ្វារជាប់ផ្លូវរថភ្លើងដោយចំណាយអស់ថវិកាសរុបចំនួន ១៩៨៩០ដុល្លា ដែលថវិកានេះបានមកពីការចូលរួមរបស់ក្រុមគ្រួសារ ឯកឧត្តម ឡាញ់ នី និងលោកជំទាវ ព្រមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេសផងដែរ។

លោកអាចារ្យគណៈកម្មការវត្តបានបញ្ជាក់ថា ផ្លូវថ្នល់ចូលមកកាន់វត្តស្វាយជាតិនេះ កន្លងមកពុំដែលបានរៀបរយល្អប្រសើរបែបនេះទេចាប់តាំងតែពីកើតវត្តប្រហែល ១៥-១៦ ទស្សវត្សកន្លងមកហើយ ទើបតែមកដល់ឆ្នាំ២០២២ ដើមឆ្នាំ២០២៣នេះ មានលោកគ្រូចៅអធិការ និងគណៈកម្មការមានគំនិតផ្តួចផ្តើមឡើងអោយបានជាស្ថាពរ។

នាឱកាសនោះដែរ ឯកឧត្តម ឡាញ់ នី និងលោកជំទាវ ក៏បានផ្តល់ថវិកាបន្ថែមដើម្បីចូលរួមក្នុងកម្មវិធីបុណ្យឆ្លងផ្លូវនិងទក្ខិណានុប្បទាន និងការជួសជុលដំបូលរោងបាយ ព្រមទាំងបានសន្យាជួយថវិកា៥០%សម្រាប់ការសាងសង់ផ្លូវបេតុងបន្ថែមជិត១០០ម៉ែត្រទៀត តភ្ជាប់ពីផ្លូវបេតុងខាងជាប់ផ្លូវរថភ្លើងទៅជាប់និងផ្លូវកៅស៊ូរបស់ខេត្តផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This