បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៧ និង៤០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ គឹម វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែល ជនរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែគោ ចងកជាប់ទៅនឹងដែកឆ្អឹងដំបូលផ្ទះបណ្តាលអោយស្លាប់បាត់បង់ជីវិតតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពអោយទៅឈ្មោះ ណាក់ ណាត់​ ភេទប្រុស​ អាយុ២១ឆ្នាំ ដែលត្រូវជាកូនបង្កើត យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This