ចុះឆក់ត្រីខ្វះការប្រុងប្រយ័ត្ន រអិលជើងដួល បណ្តាលអោយឆក់ស្លាប់ខ្លួនឯង

បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្ងាពោះ នៅកណ្តាលវាលស្រែ ដោយភ្ជាប់ជាមួយនឹងឧបករណ៍ឆក់ត្រី មួយឈុត នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី១៤ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ សុធន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយសាកសពដេកផ្ងាពោះ ហើយនៅពីក្រោយខ្នងមានអាគុយ១ និងអំភ្លី១ ចាប់ជាប់គ្នា ដោយដៃទាំងពីកាន់ដងកឺជាប់ ហើយនៅចុងដងកឺ កាន់ដៃខាងស្តាំ មានរុំចងដែកមកប៉ះជាប់កខាងស្តាំ និងមានស្នាមឆេះខ្លោចមួយកន្លែងផងដែរ ដែលអាចសន្និដ្ឋានបានថា សាកសពបានធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ឆក់ ហើយអាចដើរផ្លាតជើងដួល ទើបបណ្តាលអោយឆក់ស្លាប់តែម្តង ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយ សាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញស្រុក ធ្វើកំណត់ហេតុ ប្រគល់ឱ្យទៅក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This