Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនស៊ីវិលក្លែងជាសង្ឃចំនួន០២នាក់អនុវត្តតាមផ្លូវច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ រួមសហ ការជាមួយសមត្ថកិច្ចនគរបាលក្រុង បាត់ដំបងបានចុះស្រាវជ្រាវនិងឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលតាំងខ្លួនជាសង្ឃនៃសាសនាជនជាតិចិន។

ការឃាត់ខ្លួនជនជាតិចិនទាំង០២នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំ ណាក់បាយន័ ស្ថិតនៅសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ក្រោយមានអ្នកប្រេីប្រាស់បណ្តាញសង្គមបាន បង្ហោះរូបភាពនិងផ្សព្វ ផ្សាយ ខ្លឹមសារអំពីសកម្មភាពមិនប្រក្រ តីនៃអ្នកបួសក្នុងសាសនា បានធ្វេីសកម្មភាព មិនល្អដូចជាការដេីរ លក់ខ្សែអង្កាំដោយកំណត់តម្លៃហេីយ ចូលទៅក្នុងលំនៅដ្ឋានប្រជាពលរដ្ឋដោយ មិនញញេីត ក្រែង ឬដោយគ្មានការអនុញ្ញាត ដែលបញ្ហា នេះបង្កឱ្យកេីតមាននូវក្តីបារម្ភពីមហាជននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។

ជនជាតិចិនដែលត្រូវឃាត់ខ្លួន /ទី១-ឈ្មោះ YAN FENGLONG ភេទប្រុស អាយុ៦២ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខEB 0704 908 ទិដ្ឋាការផុតកំណត់ ០២ ខែមិថុនា ឆ្នាំ២០២៣ /ទី២-ឈ្មោះ LI  RONGCHANG ភេទប្រុស អាយុ ៦១ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ770 711 ទិដ្ឋាការផុតកំណត់ ០២ខែ មិថុនាឆ្នាំ២០២៣។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវបឋមគាត់មិនមែនជាព្រះសង្ឃក្នុងសាសនាទេ ប៉ុន្តែគាត់បានក្លែងធ្វើជាសង្ឃធ្លាប់បានចេញចូលមកប្រទេសកម្ពុជាជាច្រើនដងតាំងតែពីឆ្នាំ ២០១៧មកម្លេះ ហើយថ្មីៗនេះបានចូលមកទៀតក្នុងខែកុម្ភៈ ឆ្នាំ២០២៣ដោយទិញខ្សែអង្កាំពីប្រទេសចិនមកដើរលក់តាមផ្ទះស្លៀកពាក់ជាសង្ឃក្នុងសាសនា ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីចុង ឆ្នាំ២០១៨ សមត្ថកិច្ចនគរ បាលខេត្តកំពង់ស្ពឺធ្លាប់បានឃាត់ខ្លួនក្នុងករណីដូចគ្នានេះ ចំពោះបុគ្គលរូបនេះរួចមកហេីយ ប៉ុន្តែនៅពេលនេះត្រូវបានសមត្ថកិច្ចខេត្តបា ត់ដំបង ឃាត់ ខ្លួននិងរៀបចំបញ្ជូនទៅកាន់អគ្គនាកដ្ឋាន អន្តោប្រវេសក្រសួងមហាផ្ទៃដេីម្បីអនុវត្តតាមនីតិវិធីច្បាប់។