Connect with us

ព័ត៌មានជាតិ

មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បុរសម្នាក់សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន 

បាត់ដំបង ៖ បុរសម្នាក់ព្រោះតែមានវិបត្តិផ្លូវចិត្ត ធ្លាប់ជាប់ពន្ធនាគារ និងប្រពន្ធលែងលះ ក៏សម្រេចបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ។

ហេតុការណ៍ភ្ញាក់ផ្អើល ប្រទះឃើញសាកសពចងកខាងលើនេះ កើតឡើងនៅវេលាម៉ោងប្រមាណ ១៣ និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចដើមស្វាយ កណ្តាលដីស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិរំចេក៣  សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ខេម ស្រស់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពអោយទៅសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី