Connect with us

ព័ត៌មានជាតិ

ម្ដាយរវល់ដេកលក់ កូនភ្លោះ០២នាក់ ដើរចុះលេងទឹកស្រះ បណ្តាលអោយលង់ស្លាប់

បាត់ដំបង ៖ បងប្អូនប្រុសភ្លោះ០២នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង០៥ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកំពោតអណ្ដូង ស្ថិតក្នុងភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្មេងរងគ្រោះទី១មាន.ឈ្មោះ គា វិសាត ភេទប្រុស អាយុ១ខួប ៨ខែ និងទី២.ឈ្មោះ គា វិសាល ភេទប្រុស អាយុ១ខួប ៨ខែ កុមារ៉ាទាំង០២នាក់ជាបងប្អូនភ្លោះ រស់នៅចំណុចកើតហេតុខាងលើ ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គឺ ម្ដាយកុមារងគ្រោះបានដេកលក់ ហើយក្រោយមកកូនភ្លោះទាំង០២នាក់ ក៏បាននាំគ្នាដើរទៅខាងក្រោយផ្ទះ ប្រមាណ៣០ម៉ែតពីផ្ទះ និងបានចុះលេងទឹកស្រះ ទើបបណ្តាលអោយលង់ស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពអោយអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី