Connect with us

ព័ត៌មានជាតិ

សង្ស័យខឹងឪពុកស្ដីបន្ទោស រឿងដើរផឹកស៊ីមិនធ្វើការងារ បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង

បាត់ដំបង ៖ បុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន ក្រោយមានការស្តីបន្ទោសពីឪពុក រឿងដើរផឹកស៊ីមិនជួយធ្វើការងារ ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៧និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ១៨ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង ដែលសពជនរងគ្រោះមានឈ្មោះ ធួក គង់លី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ ។

យោងតាមការបំភ្លឺរបស់ឈ្មោះជនរងគ្រោះ បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២១និង០០នាទី ខ្លួនបានស្ដីបន្ទោសកូនប្រុសបង្កើតឈ្មោះ ធួក គង់លី អំពីកាដើរផឹកស៊ីមិនធ្វើការងារ លុះក្រោយមកវាក៏ដើរចេញទៅបាត់ លុះដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៦និង០០នាទី ខ្លួនក៏បានប្រទះឃើញកូនបានចងកនឹងខ្សែអង្រឹង ទៅនឹងដើមតាង៉ែនខាងជើងផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ដោយចងក (ធ្វើអត្ថឃាត) ពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឲ្យក្រុមគ្រួសារ យករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី