Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ចុះពិនិត្យការសាងសង់វិមានឯករាជ្យ ច្រាំងស្ទឹង និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងបាត់ដំបង

បាត់ដំបង ៖ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន  រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់វិមានឯករាជ្យ ច្រាំងស្ទឹង ការដាក់ប្រព័ន្ធលូរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ។

ការចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទីតាំងការដ្ឋានសាងសង់ច្រៀងស្ទឹងសង្កែសងខាងស្ទឹង ដំណើរការសាងសង់កែលំអសួនសម្តេចក្រឡាហោម ស ខេង  វិមានឯករាជ្យ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនផ្សេងទៀតផងដែរ។

ក្នុងដំណើរការចុះពិនិត្យនាពេលនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំទៅដល់ក្រុមបច្ចេកទេស និងក្រុមជាងធ្វើយ៉ាងណាត្រូវអនុវត្តអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីអោយបានប្រើប្រាស់យូរអង្វែង និងជម្រុញធ្វើយ៉ាងណាអោយបានរួចរាល់មុនបំណាច់ខែកក្កដា ឆ្នាំ២០២៣នេះ ៕
ដោយ ៖ សាលី