Connect with us

ព័ត៌មានជាតិ

រថយន្តដឹកថ្មធុនធ្ងន់ បុករថយន្តឃួងដាំបង្គោលអគ្គិសនីពីក្រោយ បណ្តាលឲ្យប៉ើងជិត១០០ម៉ែត្រ ធ្លាក់ចូលប្រឡាយ

បាត់ដំបង ៖ រថយន្តដឹកថ្មធុនធ្ងន់ បើកបុករថយន្តឃួងដីដាំបង្គោលបណ្តាញអគ្គិសនីពីក្រោយពេញទំហឹង បណ្តាលឲ្យប៉ើងជិត១០០ម៉ែត្រ ធ្លាក់ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ រថយន្តឃួងដីដាំបង្គោលបណ្តាញអគ្គិសនី ពណ៍ស មួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានចតចោលនៅចិញ្ចើមផ្លូវហើយបានចុះធ្វើការអូសខ្សែបណ្តាញអគ្គិសនី លុះក្រោយមកក៏ស្រាប់តែមានរថយន្តដឹកថ្មធុនធ្ងន់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿននិងបានរ៉េចង្កោតមកបុកពីក្រោយពេញទំហឹងបណ្តាលអោយប៉ើងជាច្រើនម៉ែត្ររហូតធ្លាក់ចូលប្រឡាយ ចំណែករថយន្តដឹកថ្មផុងផ្លូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យធ្វើកំណត់ហេតុ និងបានស្ទូចយករថយន្តទាំងពីរគ្រឿងមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី