Connect with us

ព័ត៌មានកីឡា

មនុស្ស៨នាក់​ស្លាប់ និងរាប់សិប​នាក់​រង​របួស​ក្នុង​ហេតុការណ៍​សម្រុកចូល​កីឡដ្ឋាន​ទស្សនា​បាល់​ទាត់​នៅ​អាហ្វ្រិក

បាល់ទាត់៖ មនុស្ស ៨​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​បង់ជីវិត និង​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន​ ដែល​រៀបចំ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីប​អាហ្វ្រិក Africa Cup of Nations នៅ​ទឹក​ដីកា​មេ​រូ​ន​។​

ខ្សែ​វីដេអូ​បង្ហាញ​ថា ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ពិបាក​ចូល​ទៅ​កាន់​កីឡដ្ឋាន Paul Biya ក្នុង​សង្កាត់​មួយ​នៃ​រដ្ឋធានី Yaounde​។​

សារព័ត៌មាន AP បាន​និយាយ​ថា លោក Naseri Paul Biya អភិបាល​នៃ​តំបន់​កណ្តាល​របស់​ប្រទេស Cameroon បាន​និយាយ​ថា ប្រហែល​ជា​មាន​អ្នក​ស្លាប់ និង​របួស​ច្រើនជាង​នេះ ហើយ​របាយការណ៍​មួយទៀត​បាន​និយាយ​ថា កុមារ​មួយ​ចំនួន​បាន​បាត់បង់​ស្មារតី​។​

កីឡដ្ឋាន​មាន​សមត្ថភាព​ផ្ទុក ៦​ម៉ឺន​នាក់ ​ប៉ុន្តែ​ដោយសារតែ​ការ​រឹត​បន្តឹង​ផ្នែក​សុខាភិបាល​ទប់ស្កាត់ Covid-19 នោះកីឡដ្ឋាន​មួយ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ត្រឹម ៨០% ប៉ុណ្ណោះ​។​

សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក CAF បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​ស្ថានភាព និង​ព្យាយាម​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ អំពី​អ្វី​ដែល​បាន​កើត​ឡើង​។ ​

ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​រវាង​កា​មេ​រូ​ន និង​កោះ​កូ​ម៉ូ​រ៉ូ​ស​នៅតែ​បន្ត​ដោយ​ម្ចាស់​ផ្ទះ​កា​មេ​រូ​ន​យកឈ្នះ ២១ ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​៕