Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនបរទេសប្រុសស្រី ចំនួន ៨៧នាក់ ពីបទស្នាក់នៅរកស៊ីខុសច្បាប់ និងបើកល្បែងស៊ីសងខុសច្បាប់

ខេត្តប៉ៃលិន ៖​ ដោយមានការបញ្ជាផ្ទាល់ពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកម្លាំងផែនការងារព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្ដិ៍រដ្ឋបាលស្ទឹងកាច់ សហរការជាមួយកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបកន្លែងរកស៊ីខុសច្បាប់(លក់អីវ៉ាន់គេចពន្ធ ,ការស្នាក់នៅខុសច្បាប់របស់ជនបរទេស និងបើកល្បែងអនឡាញទូរបាញ់ត្រីខុសច្បាប់) ចំនួន ០៣ទីតាំងផ្សេងគ្នា។

សមត្ថកិច្ចបានអោយដឹងថា ទីតាំងទី០១ មានការបើកល្បែងអនឡាញខុសច្បាប់ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនមនុស្សប្រុសស្រី សរុបចំនួន ៨៧នាក់ ក្នុងនោះមានជនជាតិថៃ ៨៥នាក់ ស្រី៣៨នាក់ ភូមិមារ ០១ នាក់ស្រី ឡាវ ០១នាក់ស្រី រួមជាមួយវត្តុតាងមាន÷

-ទូរបាញ់ត្រី ០៦គ្រឿង

-កៅអី ២២

-កុំព្យទ័រ ០១គ្រឿង

-ម៉ាសុីនព្រីន ០១គ្រឿង

-ទូរដែក ០១

-ម៉ាសុីនគិតលេខ ០១

+សម្ភារៈ

-បាល់ ០៣

-ម៉ូនីទ័រ ០២

-LED ០៣

-សុីភីយូ ០១

-អិមភ្លី ០១

-តុ ០៣

-ក្ដាកាត់ក្រដាស ០១

-ឃីបូត ០២

-ម៉ៅ ០១

_បុគ្គលិកចំនួន ១៣នាក់ ស្រី ០៥នាក់។

ទីតាំងទី០២ ម្ចាស់ផ្ទះសំណាក់ របស់ឈ្មោះ ឡុង គីម ទាង មានទីតាំងនៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឆែកឆេរឃាត់ខ្លួនជនជាតិថៃ ស្នាក់នៅខុសច្បាប់ចំនួន ០៤នាក់ ប្រុស ០១នាក់ ស្រាសង្ស័យគេចពន្ធចំនួន ៩៩៩កេសមាន ៤៥ប្រភេទ

បារីសង្ស័យគេចពន្ធចំនួន ៥៥ កេះ និងទីតាំងទី០៣ ម៉ាតរបស់ឈ្មោះ ឡុង គីមទាង ឆែកឆេរឃើញ-ស្រា និងបារីសង្ស័យគេចពន្ធ ត្រូវបានកម្លាំងជំនាញដកហូតមកបូកជាមួយទីតាំងទី០២ ។

បច្ចុប្បន្ន៖ មនុស្ស និងសម្ភារៈទាំងអស់ខាងលើត្រូវបានដកហូតនិងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីបន្តនីតិវិធីតាមច្បាប់ ចំណែកឯអ្នកស្នាក់នៅដែលខុសច្បាប់ត្រូវឲ្យស្នាក់នៅបណ្តោះអាសន្នរងចាំការបញ្ចូនទៅប្រទេសថៃវិញ រីឯស្រា និងបារី ត្រូវបានបិទទុកនៅទីតាំងទី២ រង់ចាំការដកហូតនៅពេលបន្ត៕