Connect with us

ព័ត៌មានកីឡា

ច្រកទ្វារអន្តរជាតិអន្តរជាតិប៉ោយប៉ែត នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១ ឧសភា ខាងមុខនេះ

បន្ទាយមានជ័យ ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយបិតផ្អាកការធ្វើដំណើរ ចេញចូលរវាងប្រទេសកម្ពុជា និងប្រទេសថៃ អស់មួយរយៈពេលធំ ដោយសារវិបត្តិកូវីដ១៩ ឥឡូវច្រកនេះនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១ ឧសភា ឆ្នាំ២០២២ ខាងមុខ ។

មន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ជំហានទី១ ភាគីថៃបានអនុញ្ញាតឲ្យ ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ប្រើប្រាស់ប័ណ្ណព្រំដែន និងលិខិតឆ្លងដែន សម្រាប់ចេញចូលប្រទេសថៃ ដោយតម្រូវឱ្យភ្ជាប់ជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងកែប្រែរយៈពេលស្នាក់នៅ សម្រាប់ប័ណ្ណព្រំដែន ពីមុនអាចស្នាក់នៅរយៈពេល៧ថ្ងៃ មកនៅត្រឹម៣ថ្ងៃ ។ សម្រាប់លិខិតឆ្លងដែន ពីមុនអាចស្នាក់នៅរយៈពេល៣០ថ្ងៃ មកនៅត្រឹម ១៤ថ្ងៃ ដោយតម្រូវឱ្យទិញធានារ៉ាប់រងនៅក្នុងប្រទេសថៃ ។

ប្រភពបន្តថា ពីមុនការចេញចូលកម្ពុជាថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាចប្រើប្រាស់បាននូវឯកសារ ៣ប្រភេទ មាន ៖ លិខិតឆ្លងដែន ប័ណ្ណព្រំដែន និងកាតចេញចូលព្រឹកល្ងាច (សម្រាប់តែប្រជាពលរដ្ឋ និងអាជីវកររស់នៅក្នុងក្រុងប៉ោយប៉ែតប៉ុណ្ណោះ) ។ ប៉ុន្តែជំហានដំបូងនេះ ខាងភាគីថៃអនុញ្ញាតឱ្យតែ លិខិតឆ្លងដែន ប័ណ្ណព្រំដែន ប៉ុណ្ណោះដែលអាចប្រើប្រាស់ចេញចូលបាន ។

ជាមួយគ្នានេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខាងភាគីថៃបានជូនដំណឹង តាមតេលេហ្វូនមិនទាន់មានជា លាយលក្ខ័អក្សរទេ គឺអនុញ្ញាតអោយអ្នកប្រើប្រាស់លិខិតឆ្លងដែន និងបណ្ណ័ព្រំដែនប៉ុណ្ណោះ ពោលគឺ គេអត់ទាន់បានបញ្ជាក់ទេ ៕

ដោយ ៖ KPN