Connect with us

ព័ត៌មានជាតិ

លំនៅដ្ឋានពលរដ្ឋ ០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅស្រុកសំពៅលូន

បាត់ដំបង ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៣ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះ បានបណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលរស់នៅលើដីចំណីភ្នំចំនួន ០៣ខ្នងផ្ទះរួមមាន ៖ ១-ផ្ទះទំហំ ៣ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ កៅ លីន ភេទប្រុស អាយុ៤៤ឆ្នាំ ខូចខាតធុងបាស ០១ គ្រឿង តម្លៃ ៦០ ម៉ឺនរៀល ,ទូរទស្សន៍ ០១ គ្រឿង តម្លៃ ៣៥ ម៉ឺនរៀល និងខោអាវរបស់របរប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង ។ ២-ផ្ទះទំហំ ៣ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឈន ឆន ភេទប្រុស អាយុ៤២ឆ្នាំ ឆេះប័ណ្ណក្រីក្រ ០១ សន្លឹក ,ឆេះលុយខ្មែរអស់ ៥០ម៉ឺនរៀល ,ឆេះខោអាវនិងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។ ៣-ផ្ទះទំហំ ៣ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ ខូចខាតលុយចំនួន ១,៥០០,០០០ ម៉ឺនរៀល ,កង្ហារ ០៣គ្រឿង និង ខោអាវរបស់ប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានយករថយន្តពន្លត់អគ្គីភ័យ ទៅចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន និងមិនបណ្តាលអោយ គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕

ដោយ ៖ សាលី