Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ស្តាប់ពីតម្រូវការ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងដែនដីរបស់ខ្លួន

បាត់ដំបង ៖ រសៀលថ្ងៃអាទិត្យ  ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីតម្រូវការ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងពិធីសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោកអភិបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ ពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលទាំងអស់ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ។ ហើយថ្ងៃនេះ ក្រោយស្តាប់ រាល់តម្រូវការ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចារ រួចរាល់ហើយ ឯកឧត្តម និងក្រុមការងារ នឹងបន្តចុះពិនិត្យ  ហើយពិនិត្យលទ្ធភាពដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ។

លោកក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញារមូលដ្ឋាន ជាពិសេស អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះការផ្តល់សេវា និងការដោះស្រាយបញ្ហា សំណូមពរផ្សេង ៗ ជូនប្រជាពលរដ្ឋ ហើយសង្កាត់មិនដោះស្រាយបាន សូមរាការណ៍ទៅដល់រដ្ឋបាលក្រុង ហើយបើក្រុងដោះស្រាយមិនបានទៀត សូមរាយការណ៍ ទៅរដ្ឋបាលខេត្ត ។

លោកក៏បន្តជំរុញ ឱ្យបងប្អូនប្រជាពលទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ និងបន្តអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរ ៕

ដោយ ៖ វិច្ឆ័យ