Connect with us

ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅស្រុករុក្ខគីរី

ខេត្តបាត់ដំបង! គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញខណៈដែលពួកគាត់ចុះគាស់ដីដើម្បីដាំដំឡូង។

លោក យោល យ៉ម អាយុ ៥៩ឆ្នាំជាកសិកររស់នៅចំនុចរណ្តៅបេ ស្ថិតក្នុងភូមិស្វាយយ៉ ឃុំមុរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានអោយដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ គ្រួសារលោកបាននាំគ្នាចុះទៅគាស់ដីដើម្បីដាំដំឡូងក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ បន្ទាប់មកក៏បានរាយការណ៍អោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខរាហ៍ដើម្បីប្រមូលយក។

បន្ទាប់ពីសមត្ថកិច្ចចុះទៅប្រមូល ក៏បានពិនិត្យឃើញថា គ្រាប់យុទ្ធភណ្ឌទាំងអស់នោះមាន -គ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួន ១៨គ្រាប់ ដែលផលិតនៅប្រទេសចិន -ក្បាលគ្រាប់ចំនួន ១៧គ្រាប់
និងគីបបំបែក ចំនួន០៩គ្រាប់ បន្ទាប់មកផ្នែកជំនាញបានរាយការណ៍ជូនទៅអង្គភាពកំចាត់មីនដើម្បីចុះមកយកទៅរក្សាទុកផងដែរ។