Connect with us

ព័ត៌មានកីឡា

គ្រាប់កាំភ្លើង ធុនធ្ងន់ពីរគ្រាប់ ត្រូវបានប្រទះឃើញនៅមាត់អូរ បន្ទាត់តំបន់ព្រំដែន កម្ពុជា-ថៃ

បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទធុនធ្ងន់ចំនួន ០២គ្រាប់ ត្រូវបានប្រទះឃើញ ខណៈដែលកម្លាំងវរសេនាតូច នគរបាលការពាព្រំដែនគោកលេខ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូន ចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន កម្ពុជា – ថៃ ។

សមត្ថកិច្ចបានអោយដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះ ស្របពេលដែលកម្លាំងឈរជើង នៅតំបន់ព្រំដែនចុះធ្វើការល្បាតកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ ២០២២ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចជំនាញបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ដែលបានប្រទះឃើញនាពេលនេះ គឺជាប្រភេទគ្រាប់ DK ៧៥ ហើយគ្រាប់ទាំងនេះ មិនមែនជាគ្រាប់ដែលក្រុមខិលខូច លាក់ទុកនោះទេ ប៉ុន្តែវា គឺជា គ្រាប់ដែលនៅសេសសល់តាំងពី សម័យសង្គ្រាមមកម្លេះ នេះបើយោងទៅតាម ប្រភេទសភាពអាយុកាលនិងភាពពុកផុយរបស់គ្រាប់ ។

ក្រោយការប្រទះឃើញ គ្រាប់ទាំងនេះកម្លាំងសមត្ថកិច្ចបានរាយការណ៍ និងប្រគល់ជូនទៅមន្ត្រីជំនាញរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (CMAC) នៅកម្ពុជា ដើម្បីយកទៅដុតកម្ទេចចោលនៅពេលក្រោយ ៕

ដោយ ៖ សាលី