Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូលរបស់ជាតិយ៉ាងពិតប្រាកដ

ខេត្តបាត់ដំបង! ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយបេក្ខជន សមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងសង្កែ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូលរបស់ជាតិយ៉ាងពិតប្រាកដក្នុងការនាំមកនូវសុខសន្តុភាព ក៏ដូចជាការកំណត់អោយកម្ពុជាបន្តអនុវត្តតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថាគណបក្សប្រជាជនកម្ពុជាគឺជាបន្ទាប់នយោបាយមួយដែលត្រឹមត្រូវជាងគេទាំងអស់ ព្រោះយើងបានឆ្លងកាត់ច្រើនមកហើយនូវរបបនយោបាយ តែយើងអត់សូវបានសុខនោះទេ អញ្ចឹងហើយទើបមានការខិតខំបង្កើតអោយមានរបបបោះឆ្នោតជាបន្តបន្ទាប់មកដោយមិនបោះបង់ ហើយគណបក្សប្រជាជនមិនដែលចាញ់ដោយសារប្រជាពលរដ្ឋផ្តល់ជំហរ ផ្តល់យុត្តិធម៌ ហើយជឿលើការដឹកនាំរបស់គណបក្ស ដូច្នេះអស់លោក លោកស្រី ដែលជាអ្នកដឹកនាំ ឬហៅថាបេក្ខជន ត្រូវប្តេជ្ញាចិត្តក្រោយពេលជាប់ឆ្នោតហើយនោះត្រូវបន្តខិតខំប្រឹងប្រែងដើម្បីបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត ព្រោះភារកិច្ច តួនាទី និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ គឺកាន់តែកើនឡើង។

បន្ថែមពីនេះសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បងប្អូនដែលរស់នៅច្រើនឆ្នាំក្នុងតំបន់ព្រំប្រទល់តំបន់២ , តំបន់៣ ប្រហែលជាយើងមិនអាចផ្តល់កម្មសិទ្ធិជូនគាត់បានទេ ប៉ុន្តែផ្តល់សិទ្ធិជូនគាត់ក្នុងការកាន់កាប់និងប្រើប្រាស់អាស្រ័យផល មិនអាចជួញដូរ លក់ដូរបានទេ តែសូមកុំមានការបារម្ភ ព្រោះពេលនេះសម្តេចនិងខិតខំដើម្បីដោះស្រាយអោយបានសមស្រប ធានាក្នុងការការពារតំបន់០៣ទន្លេសាបផង និងធានាដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋយើងដែលធ្លាប់តែប្រើប្រាស់អាស្រ័យផលផងដែរ៕