Connect with us

ព័ត៌មានកីឡា

ជនសង្ស័យជាសាហាយស្មន់ ២នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើស មនុស្សឃាតលើប្តីដើម

ខេត្តប៉ៃលិន ៖ ជនសង្ស័យប្រុសស្រីជាសាហាយស្មន់នឹគ្នា ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៦  ខែកុម្ភ: ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស មនុស្សឃាតលើប្តីដើមរបស់ខ្លួន ។

លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា សពជនរងគ្រោះ ដែលត្រូវជនសង្ស័យជាប្រពន្ធ សហការជាមួយសហាយ រៀបចំគម្រោងការយកទៅសម្លាប់ចោលក្នុងចម្ការដំឡូងមី មានឈ្មោះ ពិន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករ ។ ចំណែកជនសង្ស័យមានឈ្មោះ ខឹម ឈន អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ និងសហាយមាន ឈ្មោះ ខៀវ សង្ហា ភេទប្រុស អាយុ៣៦ឆ្នាំ ទាំងអស់គ្នា មានទីលំនៅក្នុងភូមិទំនប់ ឃុំស្ទឹត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកបន្តថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ពួកគេបានបបួលជនរងគ្រោះផឹកស្រាសនៅក្នុងផ្ទះ រហូតដល់ជនរងគ្រោះស្រវឹង ក៏បានលួចដាក់ថ្នាំពុលបាញ់ស្មៅ (ប្រភេទទឹកឃ្មុំ) ចូលក្នុងកែវស្រា បណ្តាលឱ្យជនរងគ្រោះសន្លប់បាត់ស្មារតី ទើបយកជនរងគ្រោះ  ទៅក្នុងចំការដំឡូងមី ឆ្ងាយពីផ្ទះបន្តិច បន្ទាប់មកក៏យកដំបង វាយសម្លាប់ជនរងគ្រោះនៅក្នុងចម្ការតែម្តង ។ ក្រោយមកត្រូវបាន ប្រជាពលរដ្ឋចូលទៅដកដំឡូងមី ក្នុងចម្ការ ប្រទះឃើញសពជនរងគ្រោះ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ក្រោយនគរបាលជំនាញ និងគ្រូពេទ្យ ធ្វើកោសល្យវិច្ច័យពិនិត្យលើសព រួចមក  បានសន្នដ្ឋានថា សពជនរងគ្រោះ បានស្លាប់ដោយសារអំពើឃាតកម្ម ប្រាកដមែន ៕

ដោយ ៖ វិច្ឆ័យ