Connect with us

ព័ត៌មានកីឡា

ពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ ០២គ្រាប់ ក្នុងដីស្រែមួយកន្លែង នៃស្រុករុក្ខគីរី

បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំ នួន០២គ្រាប់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅចំណុចវាលដីស្រែ មួយកន្លែង ស្ថិតក្នុងភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

សមត្ថកិច្ចបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ដែលត្រូវបានប្រជាពលរដ្ឋឈ្មោះ ហៃ ភា ភេទប្រុស អាយុ២៨ឆ្នាំ ប្រទះឃើញនាពេលនេះ ជាប្រភេទ គ្រាប់បេ ៤០ ចំនួន០១គ្រាប់ និង គ្រាប់ ៦០mm ចំនួន០១គ្រាប់ គ្រាប់ទាំងនេះសុទ្ធសឹងជាប្រភេទគ្រាប់ ផលិតនៅប្រទេសចិន ដែលសេសសល់តាំងពីសម័យសង្គ្រាម ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមុខរាហ៍ សហការជាមួយក្រុមការងារCMAC ចុះទៅប្រមូលយកគ្រាប់ទាំងនោះ មករក្សាទុកនៅក្នុងអង្គភាពCMAC ដើម្បីរងចាំពេលវេលាធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ ៕

ដោយ ៖ សាលី