វគ្គផ្សព្វផ្សាយអំពី អនុសញ្ញា ស៊ី-ដ(CEDAW) និងអនុសាសន៍ ១២ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសា ធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយអំពីអនុសញ្ញាស៊ី-ដ(CE DAW) និងច្បាប់ពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ។

វគ្គផ្សព្វ ផ្សាយនាពេលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត និងប្រធានមន្ទីរ មន្ទីរសាធារណការ និងដឹកជញ្ជូនមកពីខេត្តទាំង ០៧ រួមមាន ខេត្តព្រះវិហារ សៀមរាប ស្ទឹងត្រែង កំពង់ធំ បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ។

លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត បានឲ្យដឹងថា វគ្គផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ គឺដើម្បី កាត់បន្ថយនូវការកេងប្រវ័ញ្ច ការរើសអើង និងបង្កើននូវវិធានការលើកកម្ពស់ស្ថានភាព និងការគោរព សិទ្ធិ ស្ត្រីដែលជាសិទ្ធិមនុស្ស។ ហើយអនុសញ្ញានេះផ្តល់ជាមូលដ្ឋាននៃភាពស្មើគ្នារវាងស្ត្រី និង បុរស ដោយ ធានានូវការទទួលបានឱកាសស្មើគ្នាក្នុងការរស់នៅជាសាធារណៈ និងក្នុងឆាកនយោបាយ ក្នុង នោះ មានការចូលរួមបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោត ក៏ដូចជាការអប់រំសុខភាព  និងការប្រកប ការងារ។ ក្នុងអនុសញ្ញានេះ បានបញ្ជាក់ថារដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយគម្លាត យេនឌ័រនៅគ្រប់វិស័យ នៃកិច្ចអភិវឌ្ឍន៍ និង បង្កឱកាសគ្រប់បែបយ៉ាងដល់ស្ត្រី ដើម្បីឲ្យស្ត្រីអាចចូល រួម ក្នុងកិច្ចអភិវឌ្ឍបានពេញលេញ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ បានឲ្យដឹងថាគោលបំណងនៃវគ្គផ្សព្វផ្សាយនេះ គឺធ្វើឡើងក្នុងន័យបញ្ជ្រាបគោលគំនិត និងទស្សនៈយេនឌ័រ ចែករំលែកអនុសាសន៍១២ចំណុច របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញឱ្យឃើញពីការខិតខំ របស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានផ្សារភ្ជាប់ជាមួយនឹងអង្គការអន្តរជាតិ ធ្វើកិច្ចសហប្រតិបត្តិការគាំ ទ្រគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសនានាក្នុងសកលលោក សម្រាប់ជួយលើកកម្ពស់ សិទ្ធិស្រ្តី ឱ្យមានសុខដុមភាព និងការអភិវឌ្ឍក្នុងសង្គមកម្ពុជាប្រកបដោយចីរភាព។

លោកជំទាវ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើឱ្យមានសមភាពយេន ឌ័រ នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយា បថសង្គម ដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំ សុខភាព ការអប់រំ  ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូល រួមប្រាស្រ័យដោយស្មើភាព ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាម ផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភសេពស ន្ធវៈ និងរាល់ទម្រង់ដទៃទៀតនៃការចូលរួមរបស់ស្រ្តីឱ្យបានច្រើនជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់ កម្រិត ចាប់តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះ លោកស្រី ហ៊ូ សុផល្លិកា ប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ នៃក្រុម ប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានធ្វើបទបង្ហាញឲ្យដឹងថា អនុសញ្ញាស៊ី-ដ គឺជាកម្រងសិទ្ធស្រ្តីអន្តរជាតិ និងជាអនុសញ្ញាសិទ្ធមនុស្សសម្រាប់ស្ត្រី ដើម្បីទាមទារឱ្យមានសមភាពពិតប្រាកដ ពោលគឺទាំងសម ភាពក្នុងច្បាប់ និងក្នុងការអនុវត្តជាក់ស្តែង។ ក្នុងនោះគោលការណ៍គ្រឹះទាំង៣នៃអនុសញ្ញាស៊ី-ដ រួមមាន សមភាព គ្មានការរើសអើង និងកាតព្វកិច្ចរបស់រដ្ឋភាគី ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This