Connect with us

សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ០៩នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងរាយការណ៍ថា កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០ នាទី ឈានចូល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ ជិះចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទកាន់ចុចនឹងដៃ ម៉ាក  IPhone12pro Max ពណ៌ទឹកសមុទ្រ ។ ពេលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានចោរចំនួន០២ នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយ ហើយឆក់ កន្ត្រាក់យកទូរស័ព្ទចេញពីដៃ បណ្តាលអោយឈ្មោះ ហូបាងថាញ់ ធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ) ។ បន្ទាប់ពីបានទទួលពត៌មានភ្លាម កម្លាំងជំនាញបានចុះ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន០៩នាក់ទៀត រួមមាន ៖ ១-ឈ្មោះ ថោង ហាំង ហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ (ជនដៃដល់), ២-ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ (អ្នកបិតគូទ) ពេលឆក់បាន, ៣-ឈ្មោះ ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក, ៤-ឈ្មោះ អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ បក្សពួក, ៥-ឈ្មោះ សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ បក្សពួក, ៦-ឈ្មោះ យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ ប្រពន្ធជនដៃដល់ជាបក្សពួក និងសំគំនិត, ៧-ឈ្មោះ សឿន ពិសី ហៅសី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ ទទួលទិញ និងជួសជុលទូរស័ព្ទ,  ៨-ឈ្មោះ ផឹង អូនរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់, ៩-ឈ្មោះ សែត គឹមហេង ហៅប្រេមភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

ប្រតិបត្តិការនេះ សមត្ថកិច្ច បានធ្វើការដកហូត វត្ថុតាងមួយចំនួន ដូចជា ៖ ទូរស័ព្ទដៃរបស់ជនរងគ្រោះ ចំនួន ០២គ្រឿង, ម៉ូតូជិះធ្វើសកម្មភាព ចំនួន៤គ្រឿង, កាំបិតនិងដាប ចំនួន៥ដើម ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕