Connect with us

ព័ត៌មានជាតិ

អាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនអភិបាលរងខេត្តបន្ទាយមានជ័យម្នាក់ទៅរាជធានីភ្នំពេញ

បន្ទាយមានជ័យ៖កាលពីព្រឹកថ្ងៃទី១០មិថុនា២០២២លោកគឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនបញ្ជូនទៅរាជធានីភ្នំពេញភ្លាមៗខណះដែលលោកអភិបាលរងខេត្តរូបនេះធ្វើដំណើរតាមរថយន្តចេញពីផ្ទះសំដៅទៅសាលខេត្ត។

យោងតាមប្រភពព័ត៍មានទទួលបានការឃាត់ខ្លួនរបស់លោកគឹង វណ្ណះ ធ្វើឡើងលើផ្លូវសាធារណៈចំនុចផ្លូវបំបែកនៃផ្លូវជាតិលេខ៥នៃផ្លូវចុះចំការខ្នុលស្ថិតនៅក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ការឃាត់ខ្លួននេះផងដែលគឹសមត្ថកិច្ចអនុវត្តតាមដីការបង្គាប់អោយនាំខ្លួនរបស់តុលាការរាជធានីភ្នំពេញពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកគ្មានលុយឬសែកស្អុយ)។