សិក្ខាកាម ជាង៤០នាក់ មកពីបណ្តារាជធានី-ខេត្ត ចុះទស្សនៈកិច្ច និងប្រជុំប្រចាំតាមដានបន្តការអនុវត្តសម្រាប់គម្រោងសារព័ត៌មានសន្តិភាព និងការកសាងសន្តិភាពសហគមន៍

បាត់ដំបង ៖ អង្គការACT បានដឹកនាំសិក្ខាកាមជាង ៤០នាក់ មកពីបណ្តា រាជធានី ខេត្ត មួយចំនួនចុះទស្សនៈកិច្ច និងប្រជុំប្រចាំតាមដានបន្តការអនុវត្តសម្រាប់គម្រោងសារព័ត៌មានសន្តិភាព និងការកសាងសន្តិភាពសហគមន៍ ដែលធ្វើឡើងក្នុងសហគមន៍កំពង់ក្រសាំង ស្ថិតក្នុងភូមិក្តុលជ្រុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។

កម្មវិធីទស្សនៈកិច្ចសិក្សានេះដែរធ្វើឡើង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមការដឹកនាំរបស់កញ្ញា ស្រី សុធាវី នាយិការ របស់អង្គការ ACT ដែលមានសិក្ខាកាមចូលរួមប្រមាណចំនួន ៤១នាក់នាក់មកពីបណ្តារាជធានីខេត្ត រួមមាន! រាជធានីភ្នំពេញ ,កែប ,កំពត ,កំពង់ឆ្នាំង ,បាត់ដំបង  ,ក្រចេះ ,មណ្ឌលគីរី និងតាកែវ គោលបំណង/ទី០១-សិក្សាស្វែងយល់ស្ដីពីបច្ចុប្បន្នភាព អំពីស្ថានភាពប្រជាពលរដ្ឋក្នុងសហគមន៍របស់ឃុំនីមួយៗ និងចែករំលែកនូវរឿងរ៉ាវនៃការផ្លាស់ប្ដូរ ,/ទី០២-ចែករំលែកនិងឆ្លុះបញ្ចាំងពីបទពិសោធន៍នៅក្នុងការយកចំណេះដឹងទៅអនុវត្ត និងការវិភាគសង្គម ,/ទី០៣-ផ្តល់ឱកាសដល់បណ្តាញគម្រោងបានទស្សនៈកិច្ចសិក្សា និងឈ្វេងយល់ពីស្ថានភាពទាំង១០ខេត្តដែលជាគោលដៅរបស់គម្រោងសម្រាប់ឆ្នាំ ២០២២ ដល់ ២០២៤។

កញ្ញា ស្រី សុធាវី នាយិការ របស់អង្គការ ACT បានបញ្ជាក់ថា អង្គការក្រុមការងារដោះស្រាយទំនាស់ ភាគច្រើនគឺផ្ដោតទៅលើប្រជាពលរដ្ឋ ប៉ុន្តែវគ្គបណ្តុះបណ្តាលនេះពេលខ្លះយើងបានបញ្ជូនអាជ្ញាធរដែរតែជាចំនួនអត់ច្រើនទេ អញ្ចឹងហើយនៅក្នុងអភិបាលកិច្ចល្អយើងត្រូវធ្វើការរួមគ្នា នឹងមួយវិញទៀតគម្រោងរបស់ACTភាគច្រើនមានរយៈពេលបីឆ្នាំទៅតាមផែនការរបស់គម្រោង ហើយក្រុមការងារដោះស្រាយទំនាស់មិនសម្តៅតែលើបុគ្គលិកACTប៉ុន្មាននាក់នោះទេ លុះត្រាតែអ្នកបានចូលវគ្គរយះពេលបីឆ្នាំគាត់ចូលរួមចេញទៅធ្វើការកសាងសហគមន៍របស់គាត់ នេះហើយជាអ្វីដែលACTចង់បាន។

តាមរយៈទស្សនៈកិច្ចនេះដែរ បន្ទាប់ពីទទួលបានការផ្លាស់ប្តូបទពិសោធន៍រួចមក សិក្ខាកាមទាំងអស់ ក៏បានបន្តទៅទស្សនៈកិច្ច ទស្សនាតំបន់អភិរក្សសត្វព្រៃបឹងព្រែកល្ពៅ ,ទស្សនាតំបន់នេសាទអភិរក្សបឹងអូរជ្រៅ និងទស្សនាថ្មបីដុំ ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This