Connect with us

ព័ត៌មានជាតិ

ពេទ្យសត្វ ចុះ​បង្ក្រាប​ការនាំចូលជ្រូករស់ខុសច្បាប់ពីវៀតណាម នៅកំពង់ត្របែក-ផ្លូវជាតិលេខ១ ស្រាប់តែមានកងកម្លាំងមួយក្រុម មកអន្ដរាគមន៍ឱ្យដោះលែង

ព្រៃវែង៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២នេះ មានការនាំចូលជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាម ត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ ចុះបង្ក្រាបនៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅម្ដុំកំពង់ត្របែក ស្រាប់តែមានកងកម្លាំងមួយក្រុម ជិះរថយន្ដពាក់ផ្លាកលេខ ខ.ម ចុះមកអន្ដរាគមន៍ឱ្យដោះលែង។

សូមបញ្ជាក់ថា បញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាង នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក បើទោះបី កន្លងមក ក្រសួងកសិកម្ម រួមទាំង ស្ថាប័នពាក់ព័ន្ធ បានរួមគ្នាធ្វើកិច្ចការច្រើនមកហើយលើរឿងនេះ ពិសេសការលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក និងទប់ស្កាត់ការនាំចូលជ្រូករស់ក៏ដោយ។

ទោះ​យ៉ាងណា បច្ចុប្បន្ន​នេះ សកម្មភាព​នៃ​ការ​នាំ​ចូល​សត្វ​ជ្រូក និង​សាច់​ជ្រូក ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង នៅ​តែ​មាន​បន្ដ​កើត​មាន​ជា​ហូហែរ​ដដែល ពិសេស​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយ​ចំនួន ក្នុង​ខេត្តស្វាយរៀង ដែល​ជា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​តែ​ម្ដង៕