Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងនៅស្រុករុក្ខគីរី

ខេត្តបាត់ដំបង! សេចក្តីរាយការណ៍បឋមបានអោយដឹងថា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ខេត្តបាត់ដំបង មានស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ហើយក៏បំផ្លាញ ផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន។

ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ សម្រាប់ស្រុករុក្ខគីរីខ្យល់បានបក់បោកយ៉ាងខ្លាំងគ្របដណ្តប់ទៅលើពីរឃុំ ក្នុងនោះមានឃុំស្តុកប្រវឹក នឹង ឃុំមុខរាហ៍ បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋខូចខាតអស់សរុបចំនួន ២០ខ្នងផងដែរតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

ជាមួយគ្នានេះដែរអាជ្ញាធរ និងសត្ថកិច្ចកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំផលប៉ះពាល់ដើម្បីរាយការណ៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងក្នុងគោលបំណងផ្តល់ជំនួយបឋមដល់គ្រួសារជនរងគ្រោះ៕