Connect with us

ព័ត៌មានជាតិ

អាវុធហត្ថស្រុកភ្នំព្រឹក ចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្តបាត់ដំបង! ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង​ នៅថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង០៧និង៣០នាទី កម្លាំងអាវុធហត្ថស្រុកភ្នំព្រឹក បានអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួន លេខ២៥៣ ត.ព្រ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ​ នៃ​សាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ។

សមត្ថកិច្ចបានអោយដឹងថា ជនត្រូវចោទមានឈ្មោះ​ សុខ រិទ្ធដា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកម្មករ ទីលំបច្ចុប្បន្ននៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការកាត់អវយវៈឬពិការរភាព ដែលប្រព្រឹត្តនៅចំណុចក្រុមទី១ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទខាងលើក្រោយពីឃាត់ខ្លួនបច្ចុប្បន្នត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕