Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកសំពៅលូនបង្រ្កាបករណីល្បែងស៊ីសងមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៩នាក់

ខេត្តបាត់ដំបង! កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក)០១ករណីក្នុងបទល្មើសជាក់ស្តែង។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្សារតាឡន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជាកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេង ចំនួន ០៩ នាក់ ក្នុងនោះស្រីចំនួន០៥នាក់ រួមជាមួយវត្ថុតាងដកហូតមាន ,គ្រាប់ខ្លាឃ្លោក ,ក្រដាសប៉ាយខ្លាឃ្លោក ,កំរាល ,និងប្រាក់រៀលមួយចំនួន ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនអ្នកប្រព្រឹត្តត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរ បន្ទាប់មកក៏បានធ្វេីការអប់រំដោយមានកិច្ចសន្យាឈប់ប្រព្រឹត្តរួចអនុញ្ញាតឱ្យវិលទៅមូលដ្ឋានវិញរៀងៗខ្លួនផងដែរ៕